Angkorwat Cambodia Khmer

សូមស្វាគមន៍ បងប្រុស បងស្រី ជាទីស្រលាញ់ អរគុណណាស់ដែលបានចូលមកមើលប្លករបស់ខ្ញុំ...ហើយប្រសិនបើបងប្រុសបងស្រីចង់ទាក់ទងខ្ញុំសូមអញ្ជើញផ្ញើអ៊ីម៉ែលមកខ្ញុំ.....
ពត៍មានក្នុងប្រទេសMay 17, 2008 3:10 am


Cambodia's King Norodom Sihamoni greets wellwishers as he presides over an inauguration of a recreation park in Phnom Penh on Friday.

King Norodom Sihamoni called for Cambodian unity to help develop the country, saying too that people living in the capital play a crucial role.

Speaking at the inauguration of a statue to honor Grandmother Penh, on whose legend the name of the capital rides, King Sihamoni said national unity, helped by citizens of Phnom Penh, was the key to raising Cambodia out of poverty.

The statue, he said, was a testament to the capital.

Phnom Penh was established as the capital of Cambodia relatively recently, but it has been central to the country’s economy and politics for nearly 600 years. It was established along with five pagodas after 1422, when King Ponhea Yat abandoned Angkor to the jungle.

Many tourists these days opt out of seeing Phnom Penh altogether, focusing instead on the rediscovered ancient capital and the temples of Angkor.

Phnom Penh Governor Kep Chuktema told VOA Khmer Friday he hoped the statue would help tourists reconsider.

Meanwhile, Meach Ponn, an advisor for the Institute of Buddhism, said the municipality should research the stories of other Khmer heroes, such as A Cha and Sva Krala Homkong, to build more statues in the name of Cambodia.

ពត៍មានក្រៅប្រទេសMay 14, 2008 3:06 am

                (សូមមើលរូបភាពត)
 

ពត៍មានក្នុងប្រទេស 2:23 am
2008-05-13

ប្រភព ​ពី​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ចំនួន​បួន​រូប​គឺ នួន ជា ខៀវ សំផន អៀង ធីរិទ្ធ និង អៀង សារី អាច​នឹង​ត្រូវ​បើក​ការជំនុំ​ជម្រះក្តី​រួមគ្នា​ក្នុង​សវនាការ​តែ​មួយ ។


Pool Photo/Vanara

អង្គជំនុំជម្រះ ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បើក​សវនាការ​លើ​ករណី​បណ្ដឹង​ឧទ្ធរណ៍​របស់ ខៀវ សំផន កាលពី​ថ្ងៃ​ពុធ ទី​២៣ មេសា​ ឆ្នាំ២០០៨ ។

ចំណែកឯ​លោក រាជ សម្បត្តិ មន្ត្រី​នាំពាក្យ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ថ្លែង ​ថា គេ​នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​ផែនការ​សវនាការ​រួមគ្នា​នោះ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ សំណុំ​រឿង​របស់ កាំង ហ្កិចអ៊ាវ ហៅ ឌុច ត្រូវ​បាន​បំបែក​ចេញពី​ករណី​មេដឹកនាំ​ខ្មែរក្រហម​ទាំង​៤​នោះ​រួចហើយ ។

លោក រាជ សម្បត្តិ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​អត់​ទាន់​ដឹង​ថា តើ​អ្នក​ទាំង ៤​នាក់​ហ្នុង​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ​ក្ដី​យ៉ាង​ដូចម្ដេច​ទេ ប៉ុន្តែ​ទាក់ទង​នឹង​រឿង​ឌុច គឺ​ត្រូវ​បាន​តុលាការ​ហ្នឹង​ញែក​ចេញ​ពី​អ្នក​ទាំង ៤​ហ្នឹង​ហើយ ។ ហើយ​សហចៅក្រម​ស៊ើប​អង្កេត គាត់​បាន​ជូន​ដំណឹង​តាំង​ពី​ពេល​មុន​ហ្នឹង​រួច​មក​ហើយ​ថា ឌុច​ហ្នឹង​ត្រូវ​ធ្វើ​តែ​ឯង​ទេ»

លោក រាជ សម្បត្តិ បាន​ថ្លែង​បន្ត​ថា បញ្ហា​វ័យចាស់​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម ក៏​ដូចជា​បញ្ហា​ថវិកា​ផង​នោះ បច្ចុប្បន្ន សាលាក្តី​កំពុង​ព្យាយាម​ដើម្បី​ដំណើរការ​សំណុំ​រឿង​អតីត​មេដឹកនាំ ជាន់​ខ្ពស់​ខ្មែរក្រហម​ទាំងនោះ ឲ្យ​ទទួល​បាន​ជោគជ័យ ។

លោក រាជ សម្បត្តិ មាន​ប្រសាសន៍​បន្ត​ថា ៖ «ចង់​ថា​ធ្វើ​ម៉េច​ឲ្យ​ តុលាការ​ហ្នឹង​ឆាប់​ចប់​ពេល​ខាង​មុខ​ហ្នឹង កុំ​ឲ្យ​ចេះ​តែ​ពន្យារៗ​ទៅ​គឺ​អាច​ធ្វើ​ឲ្យ​កិច្ចការ​ហ្នឹង​មិន​ទទួល​បាន​ ជោគជ័យ​ល្អ អ៊ីចឹង​យើង​ថា​ធ្វើ​ម៉េច​ឲ្យ​បាន ៥​នាក់​ហ្នឹង​ឲ្យ​បាន​ជោគជ័យ​សិន ហើយ​បើ​ចង់​បន្ត​ទៅ​ទៀត គឺ​អាហ្នឹង​វា​ជាក់ស្ដែង​ទៅ​តាម​ការ​ស្នើ​សុំ​របស់​សហព្រះរាជអាជ្ញា ឬ​សហចៅក្រម»

លោកមេធាវី សុក សំអឿន ដែល​ជា​ប្រធាន​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិកម្ពុជា មាន​ប្រសាសន៍​ថា សវនាការ​រួមគ្នា​អាច​ចំណេញ​ពេលវេលា ក៏​ប៉ុន្តែ សវនាការ​នោះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ​យុត្តិធម៌ ៖ «បើ​រួម​គ្នា​ ទាំងអស់​តែម្ដង វា​មាន​អវិជ្ជមាន​ត្រង់​អ៊ីចេះ​ទេ ។ ឧទាហរណ៍ តុលាការ​ជឿ​ថា​អ្នកណា​មួយ​មាន​ទោស​អ៊ីចឹង​ទៅ វា​អាច​ប៉ះពាល់​ទៅ​ដល់​ជន​ជាប់​ចោទ​ផ្សេង​ទៀង ។ តែ​ប្រសិនបើ គ្រាន់តែ​ជា​ការ​មិន​មែន​ជា​ការ​បូក​ចូល​គ្នា តែ​ជា​ការ​បូក​ដូច​ថា សាក្សី​ណា​ដែល​ដូច​គ្នា យើង​ហៅ​ជន​ជាប់​ចោទ​ទាំង ៤ មក​ស្ដាប់ អាហ្នឹង​ជា​ការ​ចំណេញ​ពេល​តុលាការ»

សូម​ជម្រាប​ថា នៅក្នុង​ជំនួប​ប្រជុំ​ជាមួយ​មិត្ត​របស់​សាលាក្តី​វិសាមញ្ញ កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ លោក ស៊ាន វិសុទ្ធ ប្រធាន​រដ្ឋបាល​សាលាក្ដី​វិសាមញ្ញ បាន​ថ្លែង​ថា ដំណើរការ​ស៊ើបអង្កេត​ករណី​អតីត​មេគុក​ទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច រំពឹង​ថា នឹង​អាច​បញ្ចប់​ជា​ស្ថារពរ​នៅចុង​ខែ​កក្កដា ខាង​មុខ​នេះ ។

បច្ចុប្បន្ន សាលាក្តី​វិសាមញ្ញ​កំពុង​បន្ត​ដោះស្រាយ​លើ​បណ្តឹង​ឧទ្ធរណ៍​សុំ​នៅ​ក្រៅ​ឃុំ​ របស់​អតីត ​មេដឹកនាំ​ខ្មែរក្រហម​មួយ​ចំនួន​ទៀត ដែល​រួមមាន​ករណី​ជន​ជាប់ចោទ អៀង ធីរិទ្ធ និង អៀង សារី ។ ជាមួយ​គ្នា​នេះ សាលាក្តី​វិសាមញ្ញ ក៏​កំពុង​បន្ត​ស្វែងរក​ថវិកា​បន្ថែម​ទៀត​ក្នុង​ទឹក​ប្រាក់​ចំនួន ១១៤​លាន​ដុល្លារ ដើម្បី​បំពេញ​ការងារ​រហូត​ដល់​ឆ្នាំ​២០១១ ៕

ខ្ញុំមានមោទនភាពណាស់ដោយបានប្រិយមិត្តចូលមកទស្សនា​ ហើយសូមឲ្យប្រិយមិត្តជួបប្រទះនៅតែសេចក្តីសុខគ្រប់ពេលវេលា សូមអរគុណ.....